ហេតុអ្វី តម្លៃដោះកូដ iPhone និងរយៈពេលរង់ចាំ មិនដូចគ្នា?

ហេតុអ្វី តម្លៃដោះកូដ iPhone និងរយៈពេលរង់ចាំ មិនដូចគ្នា?
សំនួរនេះតែងកើតមាននៅពេលដែលម្ចាស់ទូរស័ព្ទ iPhone
បានកាន់ទូរស័ព្ទមកហាងខ្ញុំ ដើម្បីសួរនាំអំពីតម្លៃដោះកូដ។

iPhone Unlocker

ខ្ញុំនឹងរៀបរាប់នៅទីនេះ សង្ឃឹមបងប្អូនយល់បាន៖
– ក្រុមហ៊ុន Apple បានចែកចាយ (iPhone, iPad, iPod)
ផលិតផលរបស់ខ្លួន ទៅប្រទេសជាច្រើនលើពិភពលោក។
ហើយនៅក្នុងប្រទេសមួយ អាចមានក្រុមហ៊ុនច្រើនជាង ២ក្រុមហ៊ុន
ទិញយកទៅលក់បន្ត ដោយតម្រូវឲ្យខាង Apple ចាក់កូដទូរស័ព្ទ
ទាំងអស់នោះ ឲ្យស្គាល់តែស៊ីមកាតរបស់ក្រុមហ៊ុនខ្លួនតែមួយគត់។

– នៅពេលទូរស័ព្ទពីក្រុមហ៊ុនទាំងនោះមកដល់ស្រុកខ្មែរ
យើងដាក់ស៊ីមរបស់ក្រុមហ៊ុននានាក្នុងស្រុកខ្មែរចូល តែវាគ្មានសេវា។
នោះមកពីវាជាប់កូដរបស់ក្រុមហ៊ុន ដូចដែលខ្ញុំបានរៀបរាប់ខាងលើ។

– ដើម្បីឲ្យប្រើបាន មានតែដោះកូដសិន
ត្បិតថា iPhone ជាផលិតផលរបស់ក្រុមហ៊ុន Apple
តែការដោះកូដទូរស័ព្ទនេះ មិនទាក់ទងទៅ Apple នោះទេ។
គឺត្រូវទាក់ទងទៅក្រុមហ៊ុនដែលបានបញ្ជារចាក់កូដឯណោះវិញ
ហេតុនេះហើយ ទើបធ្វើឲ្យតម្លៃ និងរយៈពេលរង់ចាំ
ក្នុងការដោះកូដវាមិនដូចគ្នា ណាមួយ តម្លៃ និងរយៈពេលរង់ចាំ
អាចនឹងមានការប្រែប្រួល ស្រេចតែខាងក្រុមហ៊ុនជាអ្នកកំណត់។

– មានក្រុមហ៊ុនខ្លះ គាត់បានចែកដាច់ពីគ្នារវាងតម្លៃដោះកូដ
iPhone 4, 4S / iPhone 5, 5C, 5S/ iPhone 6, 6Plus

– នៅមានករុណីទូរស័ព្ទជាប់ Blacklist ទៀតផង។
Blacklist = គឺទូរស័ព្ទដែលម្ចាស់ដើមប្ដឹងទៅខាងក្រុមហ៊ុនថាបាត់
ឬក៏ជាទូរស័ព្ទ ដែលម្ចាស់ដើមនៅជំពាក់លុយខាងក្រុមហ៊ុននៅឡើយ
ទើបក្រុមហ៊ុនគាត់អាចដាក់ Blacklist ទៅជាតម្លៃដ៏ថ្លៃ ឬដោះមិនបាន៕

* បើនៅមានចម្ងល់ បងប្អូនអាច Comment សួរបន្តបាន៕ អរគុណ!

Galaxy S5 Docomo Japan SC-04F Firmware

This is the highest version of SC-04F (Galaxy S5 Japan)

Galaxy S5 Japan SC-04F

Download > DCM-SC04FOMU1VNJ1-20141015094213.zip

ជំហ៊ានចូលទៅកាន់ System iOS 8

ជំហ៊ានចូលទៅកាន់ System iOS 8

iOS 8 Cydia

មើលវីដេអូបន្ថែម៖

ប្រភព៖ https://www.fb.com/photo.php?fbid=397608023722958

iOS 8 អាច Jailbreak បានហើយ :)

iOS 8 អាច Jailbreak បានហើយ :)
ធ្វើដោយពួក Hacker ចិនទៀតហើយ៕

iOS 8 Cydia

ទាញយកពីទីនេះ >>> Pangu8_v1.0.1.exe

N-Box or UFS ជាប្រអប់សម្រាប់ Nokia ដ៏ល្បីពីអតីកាល

N-Box or UFS ជាប្រអប់សម្រាប់ Nokia ដ៏ល្បីពីអតីកាល

N-Box/UFS

តម្រូវការ៖
ទាញយក > UFSx_Support_Suite_Setup_v02.03.00.05.exe
ទាញយក > UFS_PANEL_2306.exe

ចាប់ផ្ដើមតម្លើង៖
UFSx_Support_Suite_Setup_v02.03.00.05.exe
បន្ទាប់មកចុចបើក UFS_PANEL_2306.exe

ហើយធ្វើតាមការនែនាំ៖
1: Scan Boxes
2: Update
3: Check Boxses
4: Click On Software
5: Check Server
6: Install
7: Finished